មើមយិនស៊ិន
មើមយិនស៊ិនត្រូវបានគេទទួលស្គាល់ថា
ជាឱសថអាចមានសមត្ថភាពព្យាបាលបានជំងឺច្រើនមុខ
ព្រមទាំងជួយចិញ្ចឹមដល់រាងកាយផងដែរ។ ចំពោះអ្នកជក់បារី
មិនត្រឹមតែជួយឲ្យសុខភាពពួកគេប្រសើរឡើងវិញប៉ុណ្ណោះទេ
តែថែមទាំងអាចជួយកម្ចាត់សារធាតុនីកូទីនមានក្នុងប្រព័ន្ធសរសៃ
ប្រសាទថែមទៀត។
ស្ករកៅស៊ូ
ស្ករកៅស៊ូអាចជួយដល់សុខភាពរាងកាយ និងបំបាត់ក្លិនដង្ហើមអាក្រក់ក្រោយពេលជក់បារី។
ទឹក
ក្នុងរាងកាយមនុស្សមានជាតិទឹក ៧០ ភាគរយ។
វាមានប្រសិទ្ធិភាពជួយកាត់បន្ថយជាតិនីកូទីនពីរាងកាយ។
បច្ចុប្បន្ននេះ អ្នកជំនាញបានណែនាំឲ្យមនុស្សទទួលទានទឹកពី ៨ ទៅ ១២
កែវក្នុង ១ថ្ងៃ ដើម្បីឲ្យរាងកាយមានទឹកគ្រប់គ្រាន់
និងជួយកាត់បន្ថយជាតិពុលចេញតាមរយៈញើស
និងទឹកនោមយ៉ាងមានប្រសិទ្ធិភាព។
ផ្កាខាត់ណា
ផ្កាខាត់ណាមានផ្ទុកនូវវីតាមីន A, B, C, K, អាស៊ីតនីកូទីន,
កាតូតែន, អាល់ប៊ុយមីន… ជួយព្យាបាលមុនលើមុខ, ជំងឺទល់លាមក,
ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ,
ជួយសម្រួលដល់ក្រពេញទីរ៉ូអ៊ីតអ្នកជំងឺ, ព្យាបាលជំងឺទឹកនោមផ្អែម…
ជាពិសេស
បរិមាណវីតាមីនរបស់ផ្កាខាត់ណាអាចជួយការពារប្រឆាំងនឹងសារធាតុពុល
បានពីថ្នាំជក់។
ស្ពៃ
ស្ពៃមានផ្ទុកនូវបរិមាណវីតាមីន E និងសេលីស្យូម
ប្រឆាំងនឹងភាពចាស់, ជួយឲ្យកោសិកាលូតលាស់បានល្អ,
ជួយឲ្យខួរក្បាលឆ្លាតវៃ, បង្កើនថាមពល
និងជួយព្យាបាលជំងឺភ្លេចភ្លាំង។
ហើយវាក៏អាចជួយដល់មនុស្សចាស់ពីការពុកឆ្អឹង។
ផ្លែឃីវី (Kiwi)
នេះជាប្រភេទផ្លែឈើមានផ្ទុកនូវវីតាមីន C ១៤០ភាគរយ
ដែលជាតម្រូវការរបស់រាងកាយ ជួយសម្រួលដល់ប្រព័ន្ធសរសៃប្រសាទ
និងជួយឲ្យខួរក្បាលមានភាពរហ័សរហួន។
ហើយផ្លែឃីវីនេះក៏អាចជួយកម្ចាត់ជាតិនីកូទីនចេញពីរាងកាយបានយ៉ាង
ល្អ។
ទឹកការ៉ុត
ទឹកការ៉ុតត្រូវបានគេហៅថា ជា «ស្តេចទឹកផ្លែឈើ»
ព្រោះការ៉ុតមានផ្ទុកនូវវីតាមីនច្រើនជាងគេបំផុត។
រាងកាយរបស់មនុស្សអាចស្រូបយកវីតាមីន A ពីមើមការ៉ុតបានយ៉ាងងាយ។
លើសពីនេះទៀត ការ៉ុតមានផ្ទុកនូវវីតាមីន B, C, D, E, G និង K។
ទឹកការ៉ុតអាចជួយកម្ចាត់ជាតិនីកូទីនចេញពីរាងកាយយ៉ាងមាន
ប្រសិទ្ធិភាព, ជួយថែរក្សាស្បែក ជួយឲ្យស្បែកស្រស់ថ្លា
និងការពារភាពចាស់ជ្រីវជ្រួញ។
អំបិល
តាមរយៈការសិក្សាថ្មីៗនេះ
អ្នកវិទ្យាសាស្ត្រជាច្រើនបានលាតត្រដាង
ពីរបស់មួយដែលគួរឲ្យចាប់អារម្មណ៏យ៉ាងខ្លាំង។ ការទទួលទានប្រៃ,
ប្រៃតិចតួច អាចជួយកាត់បន្ថយផ្សែងបានពីការជក់បារី។
ការផឹកទឹកអំបិលអាចជួយកម្ចាត់ជាតិពុលចេញពីរាងកាយបាន៕
0 comments:
Post a Comment